Welcome To Visit Kampot City សូមស្វាគមន៏​ ចំពោះការទស្សនា ក្រុងកំពត

ភ្នំបូកគោ



ភ្នំបូកគោ​មានចំងាយ ៤២​គីឡូម៉ែត្រពីក្រុងកំពត ដែលស្ថិតនៅក្នុងឧទ្យាន​ជាតិ​ព្រះមុនីវង្សបូកគោ។​ ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ​១៩១៧ លុះក្រោមមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរាជ្ជកាល​ព្រះបាទស៊ីសុវត្ថិ ។ កាលដំបូងឡើយ បូកគោ​ជា​ទី​កន្លែង​សំរាប់​សំរាក​លំហែ​កាយ​របស់​ពួក​អាណានិគម​បារាំង​ក្នុង​ ការ​ផ្លាស់​ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប​ទី​តំបន់​កំពូល​ភ្នំ​នា​ ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥​ម៉ែត្រ ធាតុអាកាសនៅទីនោះ មានភាពត្រជាក់បង្គួររុក្ខជាតិទាំងទ្បាយ មានភាពរីកស្រស់គ្រប់ពេលវេលា       ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា​នៅ​រាយប៉ាយ​ក្រោម​ដើម​ រុក្ខជាតិ ខ្លះ​នៅ​កណ្តាល​វាល ខ្លះ​ទៀត​មើល​ទៅ​មាន​រាង​ដូចជា​រូបសត្វ​ផ្សេងៗ ឬ ជារាងសំពៅ ... ពី​កំពូល​ភ្នំបូកគោ គេ​អាច​មើល​ឃើញ​នូវ​ទិដ្ឋទាព​ខ្លះៗ​នៃក្រុងកំពត ក្រុងកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។បើនិយាយពីភ្ញៀវ។

 ប្រវត្តិសាស្រ្ត
នៅពេល កម្ភុជា ស្ថិតនៅក្រោម អាណានិកគមបារាំង ជាតិបារាំងបានធ្វើបូរីនេះ​ ជាកន្លែងសំរាប់សម្រាកលំហែកាយរបស់ពួកគេ។ ៩នាក់បានស្លាប់ នៅពេលគេសាងសង់ បូរីនេះ ។
កន្លែងសំខាន់ សណ្ឋានៅទីនោះគឺជាអាគារ កាស៊ីណូ និងវាំងបូកគោ ។​ ហើយក៏មាន ហាង ប្រៃសណីយស្ថាន ប្រះវិហាការតូលិក និង ថ្ទះល្វែងរបស់ក្សត្រផងដែរ ។
បូរី​ជាកន្លែងដែលសំខាន់ជាងគេ ពីព្រោះវាបង្ហាញពីលក្ណណ:​ និងរបៀបរស់នៅរបស់ពួក អាណានិកគមជន ។
គេបានបរិច្ចាគ ពីរដងៈ នៅឆ្នាំ១៩៤៨ ក្នុងកំឡុងពេល សង្រ្គាមលោកទីពីរ ពីព្រោះមាន​ចលនាបះបោរបស់ ខ្មែរឥស្សរៈ ហើយនិង នៅឆ្នាំ១៩៧២ នៅពេលដែល ខ្មែរក្រហមបានគ្រប់គ្រងភ្នំបូកគោ។

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More