Welcome To Visit Kampot City សូមស្វាគមន៏​ ចំពោះការទស្សនា ក្រុងកំពត

រមណីដ្ឋានទឹកឈូ


រមណីយដ្ឋានទឹកឈូ មានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ មានចំងាយ ៨ គ.ម ប៉ែកខាងជើងទីក្រុងកំពត ទឹកឈូគឺជាជ្រោះ មួយដែលកើតឡើងពីការប្រសព្វគ្នានៃ បណ្តាជ្រោះជាច្រើន នៃភ្នំទាំងឡាយរបស់ ប្រជុំភ្នំដំរី ហើយភាពប្រសព្វគ្នានេះបាន បញ្ចប់នៅ តំបន់ទឹកឈូ រួចហូរតភ្ជាប់ជាមួយព្រែកកំពង់បាយ (ព្រែកកំពត ) ចុះទៅសមុទ្រ តំបន់​នេះ​មាន​ទឹកធ្លាក់​តាម​ជ្រលង​ភ្នំ​កំចាយ​រហូត​ដល់​ ទីរួម​ខេត្ត​កំពត ​ដែល​ជា​ប្រភព​ទឹកសាប​យ៉ាង​សំខាន់ ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីរួម​ ខេត្ត​។ ​ទឹកធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ​បែក​ផ្កាត្រែង​គេ​អាច​ធ្វើ​ ដំណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោល​មួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរ​។ ​ក្រៅពី​ការ​ងូត​ទឹក​កំសាន្ត​ គេក៏​អាច​គយគន់​នូវ​ទេសភាព​ចម្ការ​ដំណាំ​ហូប​ផ្លែ​របស់​ប្រជាពលរដ្ឋ​នៅ​អម​ សង​ខាង​ទឹកធ្លាក់​នោះ​ផងដែរ ​ជាពិសេស ​ចម្ការ​ធូរេន​ដ៏​ល្បីល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​ សួន​ដំណាំ​ទឹកឈូ​បាន​កំពុង​អន្ទង​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ឈាន​ជើង​ចេញ​ មិនរួច​ក្រោយ​ពី​ត្រលប់​ពី​កំសាន្ត​នៅ​ទឹកធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឈៀង​ចូល​ទៅ​មើល​សត្វ​ប្លែក​ៗ ​ច្រើន​ប្រភេទ​រួមទាំង​ទទួល​អារម្មណ៍​ស្រស់ថ្លា​ជាមួយ​ចម្ការ​ដំណាំ​ផ្លែឈើ​ មាន​ដូចជា​ ធូរេន​ សាវម៉ាវ ​មង្ឃុត ​ជាដើម​។

ភាពក្រវិចក្រវៀននៃជ្រោះទឹកឈូតាមជំរាលនៃបណ្តាភ្នំទាំងឡាយដែលពោរពេញដោយ
ធម្មជាតិលាយឡំគា្ន នោះបានបង្កើតជាសោភ័ណភាពដ៏ត្រកាលអស្ចារ្យ ចេញពី ធម្មជាតិ គ្មានកែ ច្នៃ ជ្រោះនេះបានពុះជ្រែកជ្រលងភ្នំ បង្កើតបានជាខ្សែទឹកហូរលាន់ឮ រំពងកាត់ព្រៃព្រឹក្សាខួប ប្រាំង វស្សា លើផ្ទាំងសិលាតូច ធំ ដុះរកេតរកូតពេញ ផ្ទៃជ្រោះជាហេតុធ្វើ អោយទឹកជ្រោះទឹកឈូ មានភាពត្រជាក់ជាអលជ្ជី នៅរដូវវស្សាភ្ញៀវអាចធ្វើដំណើរតាម ស្ពានយោលឆ្លងកាត់ជ្រោះ ទឹកឈូ ទៅងូតទឹកកំសាន្តនៅក្បាលកោះ ដែលទីនោះផ្តល់នូវសុវត្ថិភាពទាំងស្រុង ព្រមទាំងកុមារ ផងដែរ នៅលើកោះមានដើមរុក្ខជាតិដុះច្រូងច្រាងលើពំនូកខ្សាច់ដ៏សក្បុស បង្កើតបានជា កន្លែងសំរាកយ៉ាងមនោរម្យ ក្នុងលក្ខណៈសម្បត្តិនៃភូមិសាស្រ្តដ៏ល្អនេះជ្រោះទឹកឈូ បានផ្តល់ អំណោយផលពីធម្មជាតិនូវ ផលប្រយោជន៍ ៣ សំខាន់សំរាប់មនុស្សជាតិ ៖
- ជារមណីយដ្ឋានធម្មជាតិមួយសំរាប់លំហែកំសាន្តដល់ជនទាំងឡាយពោល គឺការងូតទឹក ជ្រោះថ្លាឈ្វេងដ៏ត្រជាក់ដោយពុំខ្លាចមានជំងឺគ្រុនចាញ់ឡើយ
- ជាកន្លែងដែលផ្តល់ទឹកសំរាប់បមរើការប្រើប្រាស់គ្រប់បែបយ៉ាងតាមតំរូវការនៃ ជីវព រស់នៅរបស់ប្រជាជននៅតំបន់នោះពិសេសក្រុងកំពត
·         ជាកន្លែងដែលអាចសាងសង់វារីអគ្គិសនីបាន

       នៅតាមដងផ្លូវទៅកាន់រមណីយដ្ឋានទឹកឈូ និងតំបន់ជុំវិញនោះមានចំការដំណាំរាប់ពាន់ ហិកតា ជាពិសេសនោះគឺដំណាំធូរេន ។ តំបន់ទឹកឈូសំបូរទៅដោយផ្លែឈើជាច្រើនប្រភេទ ដូចជា ធូរេន មង្ឃុត ម្នាស់ សាវម៉ាវ ក្រូច ទៀប ម៉ាក់ប្រាង្គ ....... ។ល។ ធូរេនជាផ្លែឈើមួយ ប្រភេទ ដែលមានឈ្មោះល្បីជាងគេហើយត្រូវបានគេប្រសិទ្ធិនាមថា ស្តេចផ្លែឈើ ធូរេនកំពត មានឳជារសឆ្ងាញ់ ជាងធូរេនពីតំបន់នានា ក៏ដូចជាមកពីប្រទេសជិតខាង ។ រដូវធូរេនសំបូរគឺ ក្នុងខែ ឧសភា - មិថុនា ប៉ុន្តែបច្ចុប្បន្នធូរេនខេត្តកំពតមានស្ទើរគ្រប់រដូវ ។

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More