Welcome To Visit Kampot City សូមស្វាគមន៏​ ចំពោះការទស្សនា ក្រុងកំពត

តំបន់​ទេសចរណ៍ខេត្តសៀមរាប

ខេត្តសៀមរាបជា ខេត្តមួយដែលមាន ទីតាំងនៅភាគខាងពាយ័ព្យ​ នៃប្រទេស ក្បែរ បឹងទន្លេសាបដែលមាន ទីរួមខេត្តរបស់ខេត្តនេះគឺ​ ក្រុងសៀមរាប។​​ ខេត្តសៀមរាបត្រូវ បានដាក់ឈ្មោះបែបនេះដើម្បីរំលឹកដល់ជ័យជំនះ នៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅ សតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវ បានគេស្គាល់ទូទាំងពិភពលោកថាជា​​ ខេត្តតាំងនៅនៃ ប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តនេះជា តំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា  ដោយសារខេត្តនេះជា ទីតាំងនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និង ប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះក្រុងសៀមរាប កំពុងប្រែក្លាយរូបរាងជា ក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបំរើអោយវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀត ដែលនៅក្បែរក្រុងសៀមរាបមាន អង្គរធំកសាងដោយ ព្រះបាទជ័យវរ្ម័នទី៧មានប្រាសាទដូចជា  ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្មនិង ប្រាសាទរាប់រយទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀមហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា​​ រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅភ្នំពេញនៅឆ្នាំ ១៤៣២ រួចទៅលង្វែក និង ឧដុង្គ និងត្រលប់ទៅភ្នំពេញវិញនៅឆ្នាំ ១៨៦៦។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញ ដោយអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot)ក្នុងឆ្នាំ១៨៦០។ ខេត្តសៀមរាបជាខេត្តមួយស្ថិតនៅតំបន់ពាយ័ព្យ នៃប្រទេសកម្ពុជាតាមបណ្តោយផ្លូវជាតិលេខ ដែលមានចំងាយប្រវែង៣១៤. ពីទីក្រុងភ្នំពេញមានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំនិង ខេត្តព្រះវិហារ ខាងលិចជាប់នឹង ខេត្តបន្ទាយមានជ័យខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និង​​ខាងត្បូងជាប់នឹងខេត្តបាត់ដំបងនិង បឹងទន្លេសាប។ ព្រំប្រទល់ជាប់បឹងទន្លេសាប មានប្រវែង៨២ .ដែលស្ថិតនៅជាប់ស្រុកជីក្រែងស្រុកសូត្រនិគមស្រុកប្រាសាទបាគងស្រុកសៀមរាបស្រុកពួកនិងស្រុកក្រឡាញ់។

ស្របតាមលក្ខណៈភូមិសាស្ត្រនៃតំបន់និងនិយាមនៃសីតុណ្ហភាព ការហួតហែង សំនើម ភាពរាំងស្ងួត និងជំនន់ យើងអាចបែងចែកតំបន់ទាំង​​នេះជាបីផ្នែកគឺ ផ្នែកខាងលើមាន១៣ ឃុំផ្នែកកណ្តាលមាន៦៩ឃុំ និងផ្នែកខាងក្រាមជាប់បឹងទន្លេសាបមាន១៨ឃុំ។
តំបន់​​ខាងលើសំបូរទៅដោយព្រៃភ្នំមាសណ្ឋាន​​ដូចជាដីទូលខ្ពង់រាប ខ្វះខាតទឹកនិងជួបប្រទះគ្រោះរាំងស្ងួតញឹកញាប់ តំបន់កណ្តាលជាវាលស្រែល្វឹងល្វើយ និងលំនៅដ្ឋានព្រមទាំងប្រាង្គប្រាសាទនានា និងតំបន់ក្រោមជាវាលទំនាបរងទឹកជំនន់រៀងរាល់ឆ្នាំ។ ជាតំបន់ជលវេគពេលណាមានភ្លៀងធ្លាក់ជន់លិចលង់ ពេលណាគ្មានភ្លៀងស្ងួតហួតហែង មាផ្ទៃក្រលាសរុបប្រមាណ ១២.០១៥ .ម២ ចែកចេញជា១២ស្រុក ១០០ឃុំ និង៩០៧ភូមិ ដោយមាប្រជាជនសរុប៧៣៣.៨៨២ នាក់ ត្រូវជា ,០៩% នៃប្រជាជនសរុបទូទាំង​​ប្រទេស។ មុខរបរសំខាន់នៃផ្នែកទាំងបីនេះមានភាពខុសៗគ្នាពោលគឺ៖
·        ខាងលើធ្វើស្រូវចំការ និងរុករកអនុផលព្រៃឈើ
·        កណ្តាលធ្វើស្រែនិងសេវាកម្មផ្សេងៗ
·        ខាងក្រោមធ្វើស្រែនិងចំការដំនាំតាមរដូវនិងប្រកបអាជីវកម្មនេសាទ។
ជាទូទៅខេត្តសៀមរាបមានចរិតជាតំបន់ជនបទ។ ប្រជាជនប្រមាណ៧០% រស់នៅតាមទីជនបទឆ្ងាយពីក្រុងដែលផ្អែកលើមុខរបរកសិកម្មជាអាជីព។ ប្រជាជនប្រមាណ១៨% រស់នៅតាមតំបន់ជាប់​​បឹងទន្លេសាបផ្អែកលើអាជីវកម្មនេសាទនិងធ្វើ ចំការដំនាំផ្សេងៗ និង១២%ទៀតរស់នៅតាមទីប្រជុំជននិងក្រុងដែលមាមុខរបរពាណិជ្ជកម្ម ទេសចរណ៍ និងបុគ្គលិករដ្ឋ។ ខេត្តសៀមរាបចែកចេញជា១២ស្រុក ១០០ឃុំ និង៩០៧ភូមិ។
តាមប្រវត្តិសាស្ដ្រ ទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុង ពីសតវត្សទី១២ ដល់១៣។ ដោយសារ​​មូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមាន ប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នានៅក្នុងទឺកដីដ៏វរនៃ ខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺស្ថិតនៅប៉ែកពាយ័ព្យនៃ ប្រទេសកម្ពុជា​ ក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា៦០០ .ម២។​​ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញប្រាសាទទាំងឡាយ ត្រូវបានកសាងឡើងរវាងសតវត្សទីនិងទី១៣។កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ អាចប្រៀបធៀបបានទៅនឹងសំនង់ពីរ៉ាមីតដោយព្រះចៅ​​ផារ៉ាអុងក្នុងប្រទេសអេហ្សីប។ ព្រះរាជាខ្មែរបានសាងសង់ប្រាសាទទាំងនេះ ដោយប្រើកំលាំងទាសករយ៉ាងច្រើន តាមការប៉ាន់ស្មាន ការធ្វើសំនង់ថ្មីនីមួយៗអាចប្រើមនុស្ស​​ប្រហែល៧៥០.០០០នាក់ ក្នុងអំឡុងសតវត្សទី១២ និង១៣។ ទោះបីជាបន្សល់ទុកនូវ ប្រាសាទជាច្រើនក៏ដោយ សព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចចំពោះមនុស្សដែលរស់នៅថា ប្រាកដជាទីក្រុងមួយដែលធំជាងគេនៅលើផែនដីនាពេលនោះ។ អ្នកដំនើរ ព័រទុយហ្គាល់ ត្រូវបានគេជឿថាជាជនបស្ចឹមប្រទេសដំបូងគេដែលបានសំលឹងមិនដាក់ ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរ នាពេលទស្សនាក្នុងអំឡុងសតវត្សទី១៦។ទោះបីយ៉ាងណាក៏ដោយ កិត្តិយសធំបំផុតចំពោះការរកឃើញអង្គរបានធ្លាក់ទៅអ្នកភូមិសាស្ដ្រ ជនជាតិបារាំងឈ្មោះ ហង់រីមូហូត (Henri Mouhot) ដែលបានមកទស្សនាអង្គរឆ្នាំ១៨៦០ ដែលបានតំកល់ទុកនូវឯកសារនាទីក្រុងប៉ារីសក្រាយ មរណភាពក្នុងឆ្នាំ១៨៦៨។ ក្នុងសតវត្សទី ១៩និង២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទនិង ធ្វើការកាប់ឆ្ការសំអាតព្រៃពីប្រាសាទ ហើយដែលបានប្រមូលនូវឯកសារយ៉ាងច្រើនបំផុត។ ក្នុងឆ្នាំ ១៩០៧ ប្រទេសថៃបាន ប្រគល់ទឹកដីអង្គរមកអោយខ្មែរគ្រប់គ្រងវិញហើយនៅក្នុងឆ្នាំនោះហើយដែល​​​ភ្ញៀវទេសចរបានមកទស្សនា​​ជាលើកដំបូង។ប្រសិនបើពេលមាកំនត់អ្នកទស្សនាអាចជ្រើសរើសតាមវង់តូចដែលរួមមាទីក្រុងរបស់ស្តេច គឺអង្គរធំដែលមាប្រាសាទជាច្រើនអង្គរវត្ត ស្រះស្រង់ និងរមណីយដ្ឋានជាច្រើនទៀត។ ការបន្តដំនើរទស្សនាទៅវង់ធំគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិង បារាយ នៅសម័យអង្គរ។ ប្រសិនបើពេលវេលាអនុញ្ញាតិ ភ្ញៀវទេសចរអាចទស្សនាប្រាសាទល្បីឈ្មោះដូចជាបន្ទាយស្រី បន្ទាយសំរ៉ែ ដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរបន្តិច។ដោយសារមូលហេតុដូចខាងលើនេះហើយធ្វើអោយទឹកដីខេត្តសៀមរាបមានរមណីយដ្ឋានវប្បធម៌ និង​​ធម្មជាតិមួយចំនួនដូចជាខាងក្រោម៖ 
  • ប្រាសាទអង្គរវត្ត 
  • ប្រាសាទបាយ័ន 
  • ប្រាសាទតាកែ
  • ស្រះស្រង់ 
  • ប្រាសាទប្រែរូប
  • ប្រាសាទមេបុណ្យខាងកើត

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More