តំបន់ទេសចរណ៍ខេត្តកែប
ខេត្តកែបគឺជាខេត្តមួយដែលស្ថិតនៅបៈឮ៉ែកខាងត្បូង នៃប្រទេសកម្ពុជាដែលហំព័ទ្ធដោយខេត្តកំពត និង មានព្រំដែនសមុទ្រជាប់ជាមួយប្រទេសវៀតណាម។ ខេត្តនេះតូចម៉ែនតែមានកន្លែងទេសចរណ៍ជាច្រើន និង ជាតំបន់ប្រវត្តិសាស្រ្ដ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្ដរជាតិ មកកំសាន្ដជាច្រើនកុះករុ។ពីមួយឆ្នាំទៅមួយឆ្នាំភ្ញៀវជាតិ និង ភ្ញៀវអន្ដរជាតិ មានការកើនឡើងជាលំដាប់ ដោយសាតែមានផ្លូវថ្នល់រលីងព្រឹល មានឆ្នេរសមុទ្រស្អាត មានខ្យល់បរិសុទ្ធ មានកោះជាច្រើនដូចជា កោះទន្សាយកោះត្រល់ និង កោះជាច្រើនទៀត ដែលអោយពួកគេមកទស្សានាលំហែកាយ និង មកលេងកំសាន្ដសប្បាយរីករាយផងដែរ។ ក្រៅពីនេះមានភ្នំមួយនៅខាងជើងឆ្នេរសមុទ្រ យើងអាចមើលថ្ងៃលិចបានយ៉ាងស្អាតនៅលើកំពូលភ្នំ។
ខេត្ដកែបជាខេត្ដ ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ដោយសារតែខេត្ដនេះមាន
ឆ្នេរសមុទ្រស្អាតមាន ខ្ទមម្លប់ស្បូវដែលភ្ញៀវមក ញ៉ាំអាហារ និង មានលក់ម្ហូបជាច្រើនដូចជា ក្ដាមសមុទ្រ បង្កង មឹក ត្រី មានអ្វីជាច្រើនទៀតដែលអ្នកចង់។ ចំពោះបញ្ហាការធ្វើរដំណើរវិញមានការងាយស្រួល ក្នុងការបើកបរដោយសារ តែរាជរដ្ឋាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឈន៏ខេត្ដកែបនេះ។
0 comments:
Post a Comment