Welcome To Visit Kampot City សូមស្វាគមន៏​ ចំពោះការទស្សនា ក្រុងកំពត

តំបន់ទេសចរណ៍ខេត្តព្រះសីហនុ

ក្រុងព្រះសីហនុគឺ​ ទឹកដី​ដែល​ជា​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​នៅ​កម្ពុជាដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា។ នេះ ជាក្រុង ត្រូវបានបង្កើតថ្មី នៅឆ្នាំ ១៩៦៤។ បង្កើតក្រុងព្រះសីហនុ គឺដើម្បីរំលឹក ដល់ស្នាដៃរបស់ព្រះបាទ នរោត្តមសីហនុ។ ឈ្មោះដើម របស់ក្រុងព្រះសីហនុមុនឆ្នាំ១៩៦៤គឺ ក្រុងកំពង់សោម។ ក្រុងព្រះសីហនុជា ទីក្រុងកំពងផែសមុទ្រធំបង្អស់នៅ ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ក្រុងព្រះសីហនុស្ថិតនៅពាក់កណ្តាល ចន្លោះថៃ និងប្រទេសវៀតណាម ហើយទីក្រុងព្រះសីហនុ ជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ។ ក្រុងព្រះសីហ​នុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ។ ក្រុងព្រះសីហនុគឺជាទ្វីបដ៏តូចមួយ និង មានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ត្រូពិចក្តៅ និង សើមដែលស្ថិតភាគខាងលិចនិងខាងត្បូងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន។ ចំនែកឯភាគខាងលិចឆៀងខាងត្បូងមាន កំពង់ផែពាណិជ្ជកម្ម។
ចំពោះឆ្នេរសមុទ្រ នៅតាមបណ្តោយទីក្រុងដែលចេញមកពី ភាគខាងជើងទៅភាគខាងត្បូងមានដូចជាឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេររាម ឆ្នេរអូឈឺទាលនិង​​ឆ្នេរអូត្រេស។ ក្រុង​ព្រះ​សីហនុ​ជាខេត្តមួយដែលមាន​សោភ៏ណ្ឌ​ភាព​ស្រស់ស្អាត។មូល​ហេតុ​ដោយសារ​ក្រុង​ព្រះសីហនុមាន​ ទីកន្លែង​កំសាន្ត​ពិសេសទាក់ទាញ​អារម្មណ៏​ភ្ញៀវ​ទេសចរណ៏​ជាតិ​ និង​អន្តរជាតិ គឺឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​មានដូចជា ឆ្នេរ​សមុទ្រឯករាជ្យ អូរ​តែល​ប្រាំពីរ​ជាន់) ឆ្នេរ​សុខា ឆ្នេរ​អូរឈើទាល អូរត្រេះ ឆ្នេរហាវៃ​ ឆ្នេរ​ម្លប់​ជ្រៃ ទឺកធ្លាក់​ក្បាលឆាយ កោះពស់ជាដើម.....។ទេសភាពតំបន់ឆ្នេរនៅក្រុងព្រះសីហនុឆ្នេរសមុទ្រដែលមានការពេញនិយមជាងគេក្នុងចំនោមឆ្នេរសមុទ្រជាច្រើននោះគឺឆ្នេរអូឈឺទាលឆ្នេរសុខា ឆ្នេរឯករាជ្យនិង ឆ្នេរជ័យជំនះ។ ភ្ញៀវទេសចរណ៏អាចមុចទឹកនៅក្បែរកោះសំរាកលំហែកាយ និងការស្ទូចត្រីកំសាន្តសំរាប់ដំណើរកំសាន្ត។មាន​មនុស្ស​ជា​ច្រើនដែល​តែង​តែ​ទៅ​ទស្សនា​នៅទីនោះ​ជារៀង​រាល់​ថ្ងៃ​ពុំ​សូវ​ដែលលាស់​ទេ ជាពិសេស​ភ្ញៀវ​ទេសចណ៏អន្តរជាតិ​ព្រម​ទាំង​មាន​បង​ប្អូន​ខ្មែរ​យើង​នៅក្រៅស្រុកនិង​ក្នុង​ស្រុកផង​ដែរ​ ។ដើម្បីបាន​មកដល់​ក្រុង​ព្រះ​សីហនុ​យើង​ត្រូវ​ធ្វើដំណើរ​ដោយ​ឆ្លង​កាត់​តាម​ផ្លូវ​ជាតិ​លេខ៤​ ។ចំពោះ​ផ្លូវ​វិញគឺមាន​ភាពងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅវិញទៅមក ។រមណីយដ្ឋានដែលជាទីចាប់​អារម្មណ៏ជាងគេ​នៅក្រុង​ព្រះ​សីហនុ​ គឹឆ្នេរ​អូរឈើ​ទាល នៅទីនោះមាន​ភ្ញៀវ​ទេសចរណ៏ទៅលេង​យ៉ាង​ច្រើនកុះករ​បំផុតជា​ពិសេស​ថ្ងៃឈប់សំរាកពីការងារ​ ថ្ងៃបុណ្យទាន​ ថ្ងៃចុង​សប្ដាហ៏។ពួកគេទៅលេង​នៅទីនេះដោយ​មាន​អ្នក​ខ្លះ​ជួលតូប ឫក៏អង្គុយលំហែកាយ​នៅក្រោម​ដើម​ឈើ លក្ខណ:ជាក្រុមគ្រួសារ​ រឺជាមិត្តភក្ដិ​​ អ្នក​ធ្វើការ​យ៉ាង​សប្បាយ​រីករាយ​ ។ ម្យ៉ាង​វិញ​ទៀត​ស្ពានដែល​ទើប​តែ​កសាង​ឡើង​ពីឆ្នេរ​សមុទ្រ​ដីគោក​តភ្ជាប់​ទៅនឺង​កោះពស់​ មាន​ភាពស្រស់​ស្អាត​ ហើយ​ស្ពាន​ថ្មី​ទើប​តែកសាង​នោះមាន​ឈ្មោះថា​ សា្ពនតេជោមរកត។ ការធ្វើស្ពានភ្ជាប់​ពីដីគោកទៅដីកោះ​គេមាន​គំរោង​សាង​សង់សណ្ឋារ​គារ អូរ​តែល​នៅទីនោះដើម្បីធ្វើការ​អភិវឌ្ឍន៏ផ្នែក​ទេសចរណ៏​នៅ ក្រុង​ព្រះសីហនុអោយកាន់​តែមាន​ភាពរីកចំរើនជាង​មុន​ថែមទៀត ។ ឆ្នេរសមុទ្រ​ក្រុង​ព្រះសីហនុ​ជាឆ្នេរ​ដឬលមានខ្សាច់​សរក្បុសស្រស់​ស្អាតបំផុត​ដែលបានចាត់ចូលជាឆ្នេរស្អាត​ខ្នាត​​អន្តរជាតិ។ នៅទីនោះមាន​ខ្ចុស​លំហែកាយ​ សំរាប់ជួលមាន​តំលៃ​សមរម។ ក្រៅពីនេះមាន​ម្ហូមអាហារ​គ្រឿង​សមុទ្រ​ ពិសេសៗ​ ផង​ដែរ​។ ទឹកសមុទ្រ​មាន​ពណ៌ខៀវ​ស្រងាត់​ ត្រជាក់ល្ហឺម ភ្ញៀវ​ទេសចរណ៏​ចុះលេង​ទឺក​មាន​ជួល​ពោង​ហែល​ ឬអង្គុយ​លេង​លើ​ឆ្នេរ លេង​ដីខ្សាច់លេង​បាល់​ លេង​សី​ អ្នក​ខ្លះទៀត​រក​កូន​ខ្យង​តូចៗ ជាការ​កំសាន្ត ។ អ្នកខ្លះ​ទៀតមក​ពីតំបន់​ឆ្ងាយៗ អត់បាន​ដឺង​ថា ទឺកសមុទ្រ​មាន​រសជាតិ ប្រៃល្វីង​ទេ​ ។ ក្រោពីការ​លេង​កំសាន្តនៅលើ​ឆ្នេរ​ក៏មាន​ជួល អូរបរ​ ឬទូកម៉ាស៊ីនទៅលេង​លើ​កោះផង​ដែរ​ជាពិសេស​ភ្ញៀវ​ទេសចរណ៏អន្តរជាតិ ។ អ្នក​ដែលបាន​មកដល់​តែង​តែ​ថត​រូបនៅតាម​ឆ្នេរ​សមុទ្រ​ឬ នៅទីរមណីយដ្ឋានដទៃទៀត ទុកជាអនុស្សាវរីយ៏ផង​ដែរ ។ ប្រសិនបើមាន​អ្នក​ចង់​ធ្វើដំណើរកំសាន្ត​អោយសប្បាយនោះសូមកុំភ្លេច​ទីរមណីយដ្ឋាននៅខេត្ត​ព្រះសីហនុ​ ពិសេស​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុពេលអ្នកមកដល់អ្នក​នឺង​មាន​អារម្មណ៏អស់បាត់នូវទុក្ខ​កង្វល់គឺ មាន​តែភាពសប្បាយៗ ជានិច្ច។

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More