
CNN៖
តាមព័ត៌មាន ពីទូរទស្សន៏ CNN បានឲ្យដឹងនៅថ្ងៃព្រហសត្បិ៍ ទី២៦ខែមេសា
ឆ្នាំ២០១២នេះថា កងកម្លាំងស៊ីរី បានបើក ការវាយប្រហារស្របពេល
ដែលអង្កេតការណ៍អន្តរជាតិ កំពុង បំពេញបេសកកម្មតាមដានស្ថានការណ៍ ក្នុងប្រទេសស៊ីរី។
តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា
ការវាប្រហារទៅលើក្រុងហាមានិងដូមា (Hama and Douma
)នេះ
អាចជាការសងសឹកទៅលើក្រុមបះបោរ បន្ទាប់ពីអ្នកត្រួតពិនិត្យ របស់អង្គការ
សហប្រជាជាតិបានចាកចេញពីតំបន់ទាំងនេះ។ ដោយយោងទៅតាមលោកអាសមេដ ហ្វាសី (Ahmad Fawzi) អ្នកនាំពាក្យរបស់លោក កូហ្វី អាណាន់
ប្រេសិតពិសេសរបស់អង្គការ សហ ប្រជាជាតិ បានឲ្យដឹងថា កងកម្លាំង
សន្តិសុខរដ្ឋាភិបាលស៊ីរី តាមសេចក្តីរាយការណ៍ថា បាន វាយប្រហារទៅគោលដៅលំនៅដ្ឋាន
របស់ប្រជាជនដែលបាននិយាយជាមួយក្រុមអ្នកត្រួត ពិនិត្យរបស់អង្គការសហប្រជាជាតិ។
លោកហ្វាស៊ី
បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា កងកម្លាំងសន្តិសុខបានចាប់ខ្លួន និងសម្លាប់
ប្រជាជនទាំងឡាយណាដែលបានឆ្លងឆ្លើយ ជាមួយអ្នកអង្កេតការណ៍អន្តរជាតិ។ សកម្មជន
ម្នាក់ក្នុងក្រុងដូមា បានជំរុញឲ្យអ្នកអង្កេតការត្រឡប់ទៅពិនិត្យមើល ហេតុការណ៍
ដែលបាន កើតឡើងបន្ទាប់ពីពួកគេ បានចាកចេញពីតំបន់ទាំងនេះ។
តាមរបាយការណ៍មួយបានបញ្ជាក់ថា
អំពើហិង្សាបានផ្ទុះឡើងម្តងហើយ ទូទាំងប្រទេសស៊ីរី នៅព្រហសត្បិ៍នេះ
ក្នុងនោះប្រជាជនយ៉ាងហោចណាស់១០០នាក់ រួមទាំងកុមារ១៦នាក់ ក៏ ត្រូវបានសម្លាប់ផងដែរ
ត្រឹមរយៈពេលពីរថ្ងៃ បន្ទាប់ពីក្រុមអ្នកអង្កេតការណ៍ របស់អង្គការ
សហប្រជាជាតិបានចូលដល់ក្នុងប្រទេសស៊ីរី៕
Thursday, 26 April 2012 11:08 ប្រែសម្រួលៈ សួន វឌ្ឍនៈ-ID-010
0 comments:
Post a Comment